រាជធានីភ្នំពេញ ៖ នាំគ្នាជិះម៉ូតូមកលេងបុណ្យអុំទូក ញ៉ាំអីម្តុំមាត់ទន្លេ រួចក៏ជិះម៉ូតូទៅបន្ទប់ទឹក ចូលមួយភ្លែត ចេញមកវិញ ចោរកាច់កម៉ូតូយកទៅបានសម្រេច គេចខ្លួនបាត់ស្រមោល គិតតាំងពីថ្ងៃកើតហេតុទី១២ រហូតមកទល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ ១សប្តាហ៍មកហើយ គ្មានដំណឹងទាល់តែសោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំនុចបន្ទប់ទឹក នៅផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ង៉ោ វីរាជ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកហាង រស់នៅផ្ទះជួល ផ្លូវបេតុង ក្នុងភូមិព្រែកទារ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលក្រុមការងារ VITHEY NEWS ទទួលបាន បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-9068 ចេញពីផ្ទះមកហូបអីនៅម្តុំមាត់ទន្លេ ទល់មុខវត្តប្រជុំសាគរ រហូតដល់ម៉ោង៩យប់ ប្រពន្ធគាត់បានជិះម៉ូតូខាងលើ មកបន្ទប់ទឹកតែម្នាក់ឯង ដោយបានចាក់សោរ.កត្រឹមត្រូវ រួចក៏ចូលបន្ទប់ទឹក រយៈពេលប្រហែល ២០នាទី ចេញមកវិញ បាត់ម៉ូតូឈឹងតែម្តង ដែលបានទុកនៅខាងត្បូងបន្ទប់ទឹកនោះ ។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ តាមចាប់ចោរដែលលួចម៉ូតូរបស់គាត់ យកមកផ្តន្ទាទោសតាមច្បាប់ ហើយបើអ្នកណាបានឃើញម៉ូតូរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួយទាក់ទងមកម្ចាស់ម៉ូតូផង តាមរយៈលេខទូរសព្ទ 093 576602 ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS