រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈលោក ណុប តុលា អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្សល់ទុកម៉ូតូម៉ាក SUZUKI Let’s ស្លាកលេខលេខភ្នំពេញ 1BX-6241 ពណ៌ខៀវ និងសម្ភារៈ នៅម្តុំស្ពានព្រែកសំរោង លើផ្លូវ២១ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពីបានបង្ហោះ Facebook ផ្តាំផ្ញើថា៖ «ខ្ញុំសោកស្តាយអ្វីដែលខ្ញុំធ្វើ ខ្ញុំកែខ្លួនលែងបានហើយ លក់ទាំងឈ្មោះ លក់ទាំងកេឈ្មោះខ្លួលឯង និងគ្រួសារ ពេលខ្ញុំលាអ្នកទាំងអស់គ្នាហើយRiq សុទោសប្រពន្ធសម្លាញ់ និងកូន ប៉ាម៉ាក់» ដែលហេតុការណ៍នេះ បាន ធ្វើឲ្យក្រុមគ្រួសារក្តុកក្តួលចុះទៅស្វែងរកដល់ស្ពានព្រែកសំរោង អុជធូបបន់ម្ចាស់ទឹកម្ចាស់ដី ដើម្បីស្វែងរកប្ដីដែលបានចាកចេញពីផ្ទះបើនៅមានជីវិតមេត្តាត្រឡប់មករកប្រពន្ធកូនវិញផង កូននឹងប្រពន្ធកំពុងទន្ទឹងចាំផ្លូវ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមិនទាន់ឃើញមនុស្សនៅឡើយ មិនថាមនុស្សលោតទឹក ឬក៏មិនលោតនោះទេ កំពុងបន្តស្វែងរក ។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS