ព័ត៌មានជាតិ

ឃើញគេអង្គុយនៅមាត់ទន្លេ Sweet ពេក ក៏លួចទៅ! លើកក្រោយឲ្យរាងចេះប្រយត្ន័របស់របរ កុំប្រហែសពេក សើចទាំងអ្នកកាសែត សើចទាំងសមត្ថកិច្ច

19-Nov-2024 274 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាបូបនិងទូរសព្ទ របស់គេហើយ សមត្ថកិច្ចចាប់បាន ឆ្លៀតផ្តាំផ្ញើរទៅម្ចាស់កាបូប លើកក្រោយឲ្យរាងចេះប្រយត្ន័របស់របរ កុំប្រហែសពេក តាហ៊ានប្រហែសទៀត លួចទៀត ហើយកុំSweet ពេក ទៀតសើចទាំងអ្នកកាសែត សើចទាំងសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ សៀវ សារិទ្ធ អធិការរងខណ្ឌដូនពេញ ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីអង្គភាពសារព័ត៌មាន VITHEY NEWS ក៏ដូចជាទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលកំពុងអង្គុយលេងតាមជួរមាត់ទន្លេ ហើយត្រូវបានជនសង្ស័យធ្វើសកម្មភាព កាបូបនិងទូរសព្ទ រួចហើយនោះ លោកបានរាយការណ៍ជូនវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងសហការជាមួយនគរបាលប៉ុស្តិ៍ជ័យជំនះ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យរូបនេះបានមកវិញភ្លាមៗ ក្រោយធ្វើសកម្មភាពតែ១ម៉ោងប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញ ក៏បានសូមណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកកម្សាន្តនៅតាមជួរមាត់ទន្លេ សូមមេត្តាប្រយត្ន័ប្រយ៉ែង នៅរបស់របរទ្រព្យសម្បត្តិ ចៀសវាងមានករណីចោរកម្ម ដែលកើតចេញពីជនសង្ស័យ សុទ្ធតែជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ហើយជនសង្ស័យរូបនេះ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ។

ខណៈជនសង្ស័យក៏បានផ្តាំផ្ញើរថា លើកក្រោយឲ្យរាង ចេះប្រយត្ន័របស់របរ កុំប្រហែសពេក តាហ៊ានប្រហែសទៀត លួចទៀត ហើយកុំSweet ពេក ទៀតសើចទាំងអ្នកកាសែត សើចទាំងសមត្ថកិច្ច តែម្តង ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS