រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈបើកទ្វាររកចូលបន្ទប់ទឹក បែរជាប្រទះឃើញសពបុរសម្នាក់ យកខ្សែលោតអន្ទាក់ហាត់ប្រាណ ទាក់នឹងធ្នើរបន្ទប់ទឹក ដាក់ធុងជាន់ ចងកស្លាប់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្នុងរោងឈើមួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បើកទ្វារថារកចូលបន្ទប់ទឹក តែមិនទាន់បានចូលផង គ្រាន់តែទាញទ្វារបើក ក៏ឃើញសពបុរសខាងលើ ចងកសម្លាប់ខ្លួនបាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់បញ្ជាក់ថា សពពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតមែន និងប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS