ព័ត៌មានជាតិ

អ្នកលេង អ្នកឈរមើល អ្នកភ្នាល់ និងអ្នកចាំព្យាបាលមាន់ ជាប់ទាំងអស់១៩នាក់ ដកហូតម៉ូតូ១៣គ្រឿង និងវត្ថុតាងជាច្រើន ករណីចុះបង្ក្រាបទីតាំងល្បែងជល់មាន់!!!

18-Nov-2024 181 views

ខេត្តកណ្តាល ៖ ទីតាំងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ក្នុងដីឡូត៍ទុកចោល មួយកន្លែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនមនុស្សជាច្រើននាក់ ដកហូតបានម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងមួយចំនួនធំ ។

ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន១៩នាក់÷

១-ឈ្មោះ រ៉ុម វាស្នា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ធ្វើចម្ការ (ឃាត់ខ្លួន)

២-ឈ្មោះ ភួង សុថូ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរ សន្តិសុខ (ឃាត់ខ្លួន)។

៣-ឈ្មោះ ម៉ាប់ តៃមាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ធ្វើចម្ការ (ឃាត់ខ្លួន)។

៤-ឈ្មោះយូ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។

៥-ឈ្មោះណេត ណាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ធ្វើចម្ការ (ឃាត់ខ្លួន)។

៦-ឈ្មោះឡុំ លន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល

មុខរបរ ជាងដែក (ឃាត់ខ្លួន)។

៧-ឈ្មោះសេង ចាន់រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ

អ្នកបើកបរ(ឃាត់ខ្លួន)។

៨-ឈ្មោះណាល ណាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ធ្វើចម្ការ (ឃាត់ខ្លួន)។

៩-ឈ្មោះ ថន ថុល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់គុយទាវ (ឃាត់ខ្លួន)។

១០-ឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (ឃាត់ខ្លួន)។

១១-ឈ្មោះ យឿង គឹមយ៉េង ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ ស្នាក់នៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។

១២-ឈ្មោះ ជួន ស៊ីវណ្ណដា ភេទប្រុស អាយុ ៣២ឆ្នាំ ឃនជាតិខ្មែរ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។

១៣-ឈ្មោះ ឆាវ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។

១៤-ឈ្មោះ តេង សុខលី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។

១៥-ឈ្មោះ រ៉ុម វាសនា ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។

១៦-ឈ្មោះ ឈួន សុភា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)។

១៧-ឈ្មោះ ហន ភារិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្និតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សែល្យ(ឃាត់ខ្លួន)។

១៨-ឈ្មោះ គឹម មេសា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់បន្លែ (ឃាត់ខ្លួន)។

១៩-ឈ្មោះ ជាង ធូ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងដែក (ឃាត់ខ្លួន)។

ក្នុងនោះ វត្ថុតាងចាប់យក៖

១-ម៉ូតូចំនួន១៣ គ្រឿង។

២-កន្ត្រក់សម្រាប់ដាក់មាន់ចំនួន០៦។

៣-មាន់ជល់ចំនួន០៦ក្បាល។

៤-ស្កុតរុំផ្លែមាន់មួយចំនួន។

៥-ស្នាយមាន់ចំនួន០១គូរ។

៦-ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១។

៧-ប៉ុងភ្នាល់មាន់មួយចំនួន។

៧-ទូរសព្ទ័សរុប១៨គ្រឿង

៨-ម៉ូតូសរុប១៣គ្រឿង

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ម៉ោង១២និង៣០នាទី ដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំង

ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងការិយាល័យអន្តរាគមន៍ខេត្ត

និងកម្លាំងចម្រុះក្រុងតាខ្មៅ បានចុះទៅ

ដល់ទីតាំងជល់មាន់មួយកន្លែងស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ឃើញដូចនោះជនសង្ស័យទាំងនោះក៏បាននាំគ្នារត់គេចពីកន្លែងកើតហេតុ ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បាននាំគ្នាព័ទ្ធចាប់ជនសង្ស័យបានរួមទាំងវត្ថុតាងយកមកសួរនាំនៅស្នងការ

នគរបាលខេត្តកណ្តាលនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

តាមការរៀបរាប់របស់ជនស្ស័យបានរៀបរាប់ថាក្នុងចំណោមពួកគាត់ទាំង១៩នាក់ ក្នុងនោះមានអ្នកខ្លះបានលេងមាន់ជល់ អ្នកខ្លះឈរមើល អ្នកខ្លះបានភ្នាល់ និងអ្នកខ្លះចាំព្យាបាលមាន់។

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS