ខេត្តកណ្តាល ៖ បុរសម្នាក់ មិនដឹងយ៉ាងម៉េច បានរអិលធ្លាក់ពីលើគល់ស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាត ភេទប្រុស អាយុប្រហែល៦៥ឆ្នាំ កំពស់១.៦០ម៉ែត្រ សក់ខ្លីស្កូវ រាងស្គម សម្បុរស្រអែម មានស្លៀកពាក់ អាវដៃវែងពណ៌កបើកពណ៌ខ្មៅ ខោជើងវែងចងចង្កេះពណ៌ខ្មៅ មានខោខ្លីខាងក្នុងពណ៌ខៀវ ។
ចំណែកវត្ថុតាង មាន កង់ដៃស្រីពណ៌ខ្មៅចំនួន១, មួកពណ៌ខ្មៅ ចំនួន១, បាវរុំពណ៌សមួយដុំ, ខ្សែកៅស៊ូរិតចំនួន១, ក្រម៉ាក្រឡាការ៉ូក្រហមលាយសចំនួន១ ជ្រះដុះធ្មេញចំនួន១។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅលក់ដូរក្រោមស្ពានក្រវ៉ាត់ក្រុងទី៣បានអោយដឹងថា មុនពេលកើតហេតុ មានគេធ្វើដំណើរថាមានមនុស្សធ្លាក់ពីលើស្ពានមកក្រោមស្លាប់ មិនដឹងមកពីណា ដោយមានកង់នៅជំហៀងជាប់គល់ស្ពាន មនុស្សធ្លាក់ដេកនៅលើថ្នល់ នៅខាងជើងស្ពាន ជំហៀងខាងលិច នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។បន្ទាប់មកក៏រាយការសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ។
ស្ថានភាពកន្លែងកើតហេតុ កន្លែងកើតហេតុនៅស្ពានក្រវ៉ាត់ក្រុងទី៣ខាងជើង ជំហៀងខាងលិច បេតុងកំពស់ធ្លាក់ប្រវែង ៤ម៉ែត្រ សពផ្ងារ នៅលើថ្នល់ សាកសព បែកក្បាលផុងរលាខាងក្រោយ ហូរឈាមដងខ្លួន អាវយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ដូច្នេះតាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារ ផុងរលាក្បាលខាងក្រោយ(បណ្តាលមកពីរអិលធ្លាក់ពីទីខ្ពស់) ពេលនេះ សពត្រូវបានដង្កល់ទុកនៅសាលមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីស្វែងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS