ព័ត៌មានជាតិ

ចប់អុំទូកភ្លាម! ចាប់បាន អានី ដែលស៊ីដាច់ម៉ូតូ ខ្សែក និងទូរសព្ទរបស់មិត្តនៅយប់ថ្ងៃអុំទូកទី២ហើយ ឆ្លើយថាខ្លួនត្រូវគេធ្វើស៊ីមួយតង់ទៀត!

18-Nov-2024 164 views

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក ដែលត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២៤ ជនរងគ្រោះ៣នាក់ ត្រូវមិត្តភក្តិធ្វើស៊ី អស់ទាំងម៉ូតូ ទូរសព្ទ និងខ្សែក ។

ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃអុំទូកទី១ ឃើញប្លែក ដើរសុំខ្ចីម៉ូតូ គេគ្រប់គ្នា តែគេមិនឲ្យដោយសារតែមិនសូវស្គាល់ ស្គាល់តែខ្លួនម្នាក់ប៉ុណ្ណោះដែលរៀនតាំងពីតូចជាមួយគ្នា ។ លុះដល់ថ្ងៃកើតហេតុ សុំខ្ចីម៉ូតូទៅទារលុយពីគេ បន្ទាប់មកក៏សុំខ្ចីទូរសព្ទទៀតថាទៅសុំម៉ាក់វា តែចាំយូរទៅបាត់ទៅៗ រហូតដល់ពេលនេះ មិនឃើញយកមកវិញសោះ មិនតែប៉ុណ្ណោះ បោកទាំងនារីម្នាក់ សុំខ្ចីខ្សែក នារីម្នាក់ថា ទៅលោះម៉ូតូ តែយកទៅបាត់ទៀត សរុបមកជនរងគ្រោះមាន៣នាក់ ម្នាក់អស់ម៉ូតូម៉ាកស្កុបពី ០២២ ស្លាកលេខ 1JT- 7385 ម្នាក់អស់ទូរសព្ទ ម៉ាក 11 Pro Max ម្នាក់អស់ខ្សែកតម្លៃជិត ៣០០ដុល្លារ ។

ក្រោយចប់អុំទូកភ្លាម ពេលនេះអានី អស់លក្ខណ៍ហើយ ត្រូវបានមិត្តភក្តិដែលបានឃើញព័ត៌មាន ចៃដន្យអានីរូបនេះ មកសុំគេដេកជាមួយទៀត ក៏ចាក់សោរពីក្រៅ រួចតេប្រាប់ជនរងគ្រោះ និងសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង យកទៅសាកសួរនិងចាត់ការតាមច្បាប់ ខណៈជនសង្ស័យឈ្មោះ អានី រូបនេះបានឆ្លើយថា ខ្លួនពិតបានខ្ចីម៉ូតូ ខ្សែក និងទូរសព្ទពីមិត្តដែលជាជនរងគ្រោះពិតមែន តេមានគេធ្វើស៊ីខ្លួនបន្ត ពេលនេះគេចខ្លួនបាត់ហើយ ខណៈជនរងគ្រោះបញ្ជាក់ថា ពួកគេនឹងដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS