ព័ត៌មានជាតិ

បំបែកសំណុំរឿងឃាតកម្ម ចាប់ខ្លួនមនុស្ស០៣នាក់ ក្រោយព្រួតគ្នាវាយនិងកាប់ បុរសម្នាក់ស្លាប់យ៉ាងរន្ធត់លើទូកស្មាច់

16-Nov-2024 285 views

រាជធានីភ្នំពេញ ៖ ជនសង័្សយចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរ​បាលធ្វើការឃាត់ ខ្លួនបន្ទាប់ពីធ្វើសកម្មភាព​វាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិ​ថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់​ដំបង បណ្ដា​លឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់)។

២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់)

៣-ឈ្មោះ​ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សម​គំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុក​ មោងឫស្សី ខេត្តបាត់ដំបង ។

មូលហេតុនៃការឃាត់ខ្លួ-ននេះគឺនៅថ្ងៃ​ទី​ ១២ ខែវិច្ឆិកា២០២៤ ចន្លោះពី​ម៉ោង០០ទៅ០១រំលងអាធ្រាតុឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០​២៤នៅចំណុច​តាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណី​ឃាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុច បាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្លាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅ ចំណុចកើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តម សេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋា​ន នគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាដល់ផែនជំនាញនគរ​បាលព្រហ្មទ័ណ្ឌដែលមានលោកឧត្ត​ម​ សេនីយ៍ត្រី​ លឹម​ពុទ្ធីឡា​ ស្នងការរងទទួលផែន​និងកម្លាំងនគរ​បា​លស្រុកមោងឫស្សីដែលមាន​លោ​ក វរ​សេនីយ៍ឯក​ ស​ គឹម​ឡុង​ ជាអធិការធ្វើការស្រាវជ្រាវស៊ើបអង្កេតជា បន្ទាន់​រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួ-នតែម្តងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០​២​៤ព្រមទាំងដកហូតបានវត្ថុតាងមានកាំបិតជាម​ធ្យោបាយធ្វើសកម្មភាព។

នៅចំពោះមុខសមត្ថកិច្ចជន​សង្ស័​យទាំង០៣នាក់ បានឆ្លើយសារ​ភាពថាពួកគេពិតជារួមគ្នាវាយ​និងកាប់ទៅជនរងគ្រោះបណ្ដា​ល​ ឱ្យស្លាប់ប្រាកដមែន ដោយ​មូលហេតុគឺ មានទំនាស់ក្នុងមុខរបរ​(នេ​សាទសត្វខ្យង)យកទៅលក់ដូចគ្នា។

ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតាមផ្លូវច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS