ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូក លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រគល់សត្វអណ្ដើកស្រែចំនួន៥៤ក្បាល ដល់សហគមន៍នេសាទស្រីចឹក ភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធីសាត់ ដើម្បីលែងចូលក្នុងកន្លែងអភិរក្សព្រែកតាចាន់។
លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខេត្តពោធិសាត់ ដែលបានប្រមូលទិញអណ្ដើកពីគ្រប់ទីកន្លែង មកប្រគល់អោយសហគមន៍នេសាទស្រីចឹក លែងចូលក្នុងតំបន់អភិរក្សត្រីមេពូជ ដើម្បីជួយសង្គ្រោះដល់សត្វអណ្តើកដែលកំពុងរងគ្រោះ ជាសត្វកម្រ និងជិតផុតពូជទៀតផង និងសូមបួងសួងដល់វត្ថុសក្ត័សិទ្ធិក្នុងលោក ជួយថែរក្សាលោកអភិបាលខេត្តនិងលោកជំទាវ កូនប្រុសកូនស្រី ចៅប្រុសចៅស្រីនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្ដីចម្រើនគ្រប់ពេលវេលា ដើម្បីគ្រប់គ្រងដឹកនាំដល់ពលរដ្ឋក្នុងខេត្តពោធីសាត់ និងជួយដល់ការងារសង្គមជាតិបានយូរអង្វែងតរៀងទៅ។
គួររំលឹកថា មកដល់ពេលនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានលែងសត្វអណ្ដើកចំនួនបួនលើកមកហើយ សរុបសត្វអណ្តើករាប់រយក្បាលឯណោះ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS