ខេត្តត្បូងឃ្មុំ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្មេងទំនើងដែលបានប្រើហិង្សាបណ្តាលអោយជនរងគ្រោះស្លាប់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយគេចខ្លួនជាងមួយឆ្នាំ កាលពីឆ្នាំ២០២៣ (កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ) ជនណាដែលប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលាក់ខ្លួនពួនអាត្មា អស់មួយជីវិតបានឡើយ ច្បាប់និងតាមផ្តន្ទាទោស។
ក្រោមការបញ្ជាដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ
កម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយ កម្លាំងនគរបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ២០:៣០ នាទី នៅចំណុចមុខវិទ្យាស្ថានជាតិអប់រំ ផ្លូវសុរាម្រិត ភូមិ៤ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជំនាញនគរបាលយុត្តិធម៌ សហការជាមួយ ជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៦២ ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យចាប់ខ្លួន
ឈ្មោះ ឡេង កាទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ពីបទ ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពលើជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៧ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS