រាជធានីភ្នំពេញ ៖ ម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូ PCX ស្លាប់យ៉ាងរន្ធត់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង ៣០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចលើបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាង ម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA 5858 បើកបរក្នុង ទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ស៊ន ចាន់ណា ភេទប្រុស អាយុ៣៥ អាស័យដ្ឋាន ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែក ម៉ូតូម៉ាកDream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1II 2769 បើកបរក្នុង ទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ហាយ គន់ ភេទប្រុស អាយុ២០ឆ្នាំ អាសយដ្ឋាន ភូមិអន្ត្រាក ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ លុះដល់ចំណុចកើតហេតុ ម៉ូតូទាំង២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូ PCX ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS