រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើក រថយន្ដ DONGFENG មកបុក ជាមួយ រថយន្ដ Mercedes BAYBACH ត្រង់ផ្លូវបំបែកជាបួន ហើយបន្ដទៅបុក របាំង ថ្ម បន្ថែម ទៀត បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយ ផ្លូវ ២៨៩ កែង ផ្លូវ ៥៦៦ សង្កាត់ បឹងកក់ ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង ២យប់ត្រូវនឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤។
យោងទៅតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើក រថយន្ដ DONGFENG ពាក់ស្លាកលេខ ភ្នំពេញ 2CA-0067 បានបើកមកតាមបណ្ដោយផ្លូវ ៥៦៦ ក្នុងទិសដៅពីកើតមកលិច បានបុក ជាមួយ រថយន្ដ Mercedes MAYBCH ស៊េរីទំនើបដែលពាក់ស្លាកលេខ បន្ទាយមានជ័យ 2F-7777 ហើយបន្ដទៅ បុក របាំង ថ្ម បន្ថែម ទៀត បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ។
ក្រោយ កើតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទាំង ពីរ គ្រឿង ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS