ព័ត៌មានជាតិ

កំពុងដេកសុខៗ ងើបឡើងប៉ូលិសពេញបន្ទប់ជាប់ខ្នោះដៃបាត់! ក្រោយដកដាវកាប់របួសធ្ងន់

13-Nov-2024 365 views

រាជធានីភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនឹងកំលាំង​ ជំនាញអធិការខណ្ឌឫស្សីកែវ​ ស្រាវជ្រាវបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស( ប្រើដាវកាប់ជនរងគ្រោះរបួសធ្ងន់) កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង២០:៣០នាទី នៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន់ធី រ៉ាវី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅផ្ទះលេខ២០៤៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គ.ម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (រងរបួសដៃធ្ងន់)

ចំណែកជនសង្ស័យឃាត់ខ្លួនបាន ចំនួន ០៥នាក់

១- ឈ្មោះ វ៉ាន់ ណាវីត ហៅក្រៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

២- ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះលេខ១៧០ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៣- ឈ្មោះ រឿង វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៤- ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរដឹកជញ្ជូន មានទីលំនៅ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

៥-ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ 17ឆ្នាំ មុខរបរ សិស្ស មានទៅលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្តិជនរងគ្រោះចំនួន ០៣នាក់ បានអង្គុយចាំមិត្តភក្តិម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់តែមានជនសង្ស័យ ចំនួន ០៧នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ៤គ្រឿងម៉ាក HONDA DREAM និងម៉ាក SUZUKI NEX មិនចាំផ្លាកលេខ បានជិះចូលមក ក្នុងដៃមានកាន់ដាវកែច្នៃ កាប់មកលើជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសដៃជាច្រើនកន្លែង រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្តង ចំណែកឯជនរងគ្រោះត្រូវមិត្តភ័ក្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ។

ក្រោយកើតហេតុកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ សហការណ៍ជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុបើកការស្រាជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ខាងលើនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ០០នាទី នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបន្តនិតិវិធីទៅតាមផ្លូវច្បាប់ ៕ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS