រាជធានីភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូមកលេងបុណ្យអុំទូក ទុកម៉ូតូចូលក្នុងបន្ទប់ទឹក នៅម្ដុំសុខា ក៏ត្រូវបានក្រុមចោរកាច់កម៉ូតូយកទៅបានសម្រេច ដោយមិនក្រែងញញើតនឹងសមត្ថកិច្ច ដែលប្រចាំការគោលដៅនៅទីនោះឡើយ។
ហេតុការណ៍នេះកើតឡើងនៅផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង១១ យប់ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
តាមប្រភពព័ត៌មាន និងសម្ដីពីជនរងគ្រោះបានរៀបរាប់ថា គាត់បានជិះម៉ូតូ Dream សង់សេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1N 9068 ដឹកគ្នាមកលេងបុណ្យអុំទូកនៅម្ដុំអូតែសុខា ហើយក៏ចូលបន្ទប់ទឹកត្រឹមតែរយៈពេល ២០នាទី ក៏លេចមុខជនសង្ស័យបានធ្វើសកម្មភាពចូលមកកាច់កយកម៉ូតូគាត់ ទៅបានសម្រេច ដោយមិនខ្លាចញញើតនឹងសមត្ថកិច្ច ដែលប្រចាំការនៅគោលដៅផ្លូវមាត់ទន្លេ នោះទាល់តែសោះ ។
ពេលកើតហេតុ យុវជនទាំង២នាក់បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចជួយតាមរក និងជួយតាមចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពកាច់.កម៉ូតូគាត់នោះ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS