ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូឈប់ចាំស្តុប ត្រូវរថយន្តក្រឡុកសុីម៉ង់ បុកខ្ទាតចូលក្រោមកង់រថយន្តកិនដាច់ក្បាលស្លាប់យ៉ាងរន្ធត់

15-Mar-2024 341 views

រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បើកម៉ូតូបម្រុងនិងឈប់ស្តុបក៏ត្រូវបានរថយន្តក្រឡុកសុីម៉ង់ បុករួចខ្ទាតចូលក្រោមរថយន្តកិនដាច់ក្បាលស្លាប់ភ្លាមៗ យ៉ាងរន្ធត់ទាំងក្បាលល្ងាច។

គ្រោះថ្នាក់ចរាចរណ៏នេះបង្កភ្ញាក់ផ្អើលនាវេលាម៉ោង ០៥ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០១ ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តាំង ប៉ឡេង អាយុ ៤៩ឆ្នាំ ភេទស្រី មានទីលំនៅ ផ្ទះលេខ១៥០កាអឺ០ ផ្លូវ ២១៥ ភូមិ០៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមយោងតាមប្រភពព័ត៌មាន ពីពលរដ្ឋធ្វើដំណើរឆ្លងកាត់បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្តីចំណាស់ម្នាក់ បើកបរម៉ូតូ ម៉ាកសង់ឌ្រីម ពណ៏ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CE-2520 បើកបរតាមបណ្តោយផ្លូវជាតិលេខ០១ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំបុរីកីឡា ខណៈមកដល់ចំណុចកើតហេតុ ស្រ្តីខាងលើបានបន្ថយល្បឿនបម្រុង និងឈប់ស្តុប ក៏ស្រាប់តែមានរថយន្តក្រឡុកសុីម៉ង មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-3202 បើកបុកម៉ូតូពីក្រោយ បណ្តាលអោយខ្ទាតមនុស្សចូលក្រោមរថយន្ត កិនក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែង ។

ចំណែកជនបង្ក មានការភ័យតក់ស្លុតខ្លាំងពេក បានចុះពីរថយន្ត រួចរត់ចូលទៅក្នុងប៉ុស្តិ៏នគរបាលរដ្ឋច្បារអំពៅទី០២ ដើម្បីការពារខ្លួនខ្លាចប្រជាពលរដ្ឋវាយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៏ រួចបន្តទាក់ទងទៅមន្រ្តីជំនាញចរាចរណ៏ក្រុង ដើម្បីមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមពេលក្រោយ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៃជាតិ ៕ អត្ដបទដោយលោក៖ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS