ព័ត៌មានជាតិ

ខំរត់គេច២ឆ្នាំ!! សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើសេពសន្ថវៈ​នៅក្នុងផ្ទះសំណាក់«ស្រែខ្ញុំ»

12-Mar-2024 659 views

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភលើសេពសន្ថវៈមានស្ថានទម្ងន់ទោស​

ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ ហុងលីម ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ទីលំនៅបច្ចុប្បន្នភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ពីបទ៖ រំលោភលើសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ស្រែខ្ញុំ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៦២«ត»ដ.ច.ន ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត BM Auto Garage ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

​បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS