រាជធានីភ្នំពេញ៖ ស្រ្តីជាសន្តិសុខម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗខណះពេលជិះម៉ូតូចេញពីផ្ទះទៅធ្វើការបត់ឆ្លងផ្លូវត្រូវរថយន្តម៉ាកLexusRX300បើកដោយបុរសម្នាក់មកលឿនបុកពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ៥និង ៥០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងា អ្នកបើកបរម៉ូតូមានឈ្មោះ រឿន សោភ័ណ្ឌ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ អាស័យដ្ឋាន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះបានជិះម៉ូតូម៉ាកនិចពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 ជិះចេញពីផ្លូវបេតុងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្លងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក LexusRX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R-1842 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ក៏បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្តាលឲ្យស្រ្តីជាម្ចាស់ម៉ូតូបោកនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ។
ហើយរថយន្តបង្កបានបួងចង្កូតបត់ត្រឡប់ក្រោយព្យាយាមបើករត់គេចខ្លួន គាប់ជួនមានមន្ត្រីសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ក៏បានជិះប្រដេញតាមពីក្រោយរហូតឃាត់បានទាំងអ្នកបើកបរនិងរថយន្តតែម្តង។
បន្ទាប់ពីការហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំឲ្យភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS