ខេត្តកណ្តាល៖ មានករណីដ៏គួរឲ្យរន្ធត់ចិត្តជាពន់ពេក ដោយនារីម្នាក់ត្រូវបានឃាតកសម្លាប់រួចយកសាកសពទៅដុតចោលនៅក្នុងព្រៃមួយកន្លែងនៅម្តុំភ្នំបាសិទ្ធ ក្នុងនោះដោយសេចក្តីអាណិត ដោយមើលឃើញការខ្វះខាតរបស់ក្រុមគ្រួសាររបស់សពនារីរងគ្រោះខាងលើ លោកជំទាវ សុខ រស្មី អគ្គនាយការក្រុមហ៊ុនសារាយ ស៊ីប៊ែល ប៉ារីស បានចូលបុណ្យសពចំនួន 200 ដុល្លារ ស្មើនឹង 80 ម៉ឺនរៀល ដើម្បីជួយដល់ក្រុមគ្រួសារនៃរងគ្រោះក្នុងការរៀបចំពិធីបុណ្យសពឱ្យនារីរងគ្រោះទៅកាន់សុគតិភព។
ជាមួយគ្នានោះ ក្រុមគ្រួសាររបស់នារីក្រុមគ្រោះបានសម្ដែងការអរគុណ ចំពោះទឹកចិត្តរបស់លោកជំទាវ សុខ រស្មី ដែលបានមើលឃើញការលំបាកនិងផ្ដល់ជាថវិកាដើម្បីឲ្យគាត់បានរៀបចំពិធីបុណ្យសពឱ្យនារីរងគ្រោះ។សូមជូនពរក្រុមគ្រួសារលោកជំទាវឲ្យជួបតែសេចក្តីសុខនិងសេចក្តីសប្បាយផងដែរ។
សូមបញ្ជាក់ថា សពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមកបូជានៅវត្តមុនីសោភា ហៅវត្ត ពញាឭ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយសាកសពត្រូវគេប្រទះឃើញកាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅម្តុំភ្នំបាសិទ្ធ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS