ខេត្តសៀមរាប ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០២និង៤០នាទីទៀបភ្លឺ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះតូបលក់ស្បែកជើង ដែលស្ថិតនៅចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតតូបលក់ស្បែកជើង និងលក់ផ្លែឪឡឹក ចំនួន០២តូប ដោយមូលហេតុបណ្តាលមកពី ឆ្លងប្រព័ន្ធភ្លើងដែលដាក់លម្អ ទើបបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះតែម្តង។
ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកពួក និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រះនេតព្រះ បានចុះ ពន្លត់ អគ្គិភ័យ នេះ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អ គិ្គ ភ័យ សរុបចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន ០៥រថយន្ត និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ ដោយបានផ្តល់នូវបំពង់ពន្លត់អគ្គិភ័យ និងការចូលរួមសហការបានយ៉ាងល្អជាមួយសមត្ថកិច្ចទើបយើងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS