ព័ត៌មានជាតិ

នគរបាលស្រុកបាទី បំបែកសំបុកចោរប្លន់ម៉ូតូយ៉ាងសកម្មមួយក្រុម ធ្លាប់ធ្វើសកម្មភាពជាច្រើនខេត្ត !

15-Feb-2025 136 views

ខេត្តតាកែវ៖ ក្រុមចោរប្លន់ម៉ូតូ និងក្រុមទទួលទិញផលចោរកម្ម ចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ទោ ម៉ែន លី និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា ក្រោយក្រុមចោរទាំងនេះបានធ្វើសកម្មភាពលួចនិងប្លន់ ម៉ូតូរបស់ជនរងគ្រោះជាច្រើនករណី។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជាក់ស្តែង កាលពីពេលថ្មីៗនេះជនសង្ស័យ បានចូលបន្លំលួចម៉ូតូមួយ គ្រឿងរបស់កម្មកររោងចក្រផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ០០ នាទី បានសម្រេច នឹងធ្វើសកម្មភាពលួចនឹងប្លន់យ៉ាងសកម្មនៅខេត្ដចំនួន៣ និងក្រុង១ រួមមានខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ និងក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ក្រុមចោលួច ចោប្លន់ និងក្រុមទទួលទិញផលចោរកម្មទាំងនេះត្រូវបានកម្លាំងនគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះហើយ នឹងបន្តរបញ្ជូនទៅសាលាតំបូងខេត្ដជាបន្តរទៀត ដើម្បីកាត់ទោសក្រុមចោទាំងនេះទៅតាមនីតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS