ខេត្តព្រះសីហនុ ៖ មានករណីឆេះរថយន្តដឹកអីវ៉ាន់បញ្ញើមួយគ្រឿងទាំងស្រុង របស់ក្រុមហ៊ុន វី រៈប៊ុនថាំ ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ នៅវេលាម៉ោងជាង ២រំលងអាធ្រាត ឈាន ចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ៣២ឆ្នាំ ចំពោះ មូលហេតុ តាមការបញ្ជាក់ពីអ្នកបើកបររថយន្ត ខាងលើបណ្តាលមកពីការឆ្លងប្រព័ន្ធភ្លើង នៅក្នុងរថយន្តពេលកំពុងបើកបរ។
ជុំវិញករណីអគ្គិភ័យខាងលើបានចេញរថយន្តពន្លត់ អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុក កំពង់សីលា ចំនួន០១គ្រឿង បានប្រើប្រាស់ទឹក អស់០៥ឡាន ស្មើ១០ម៉ែត្រគូប៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS