ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ៤នាក់ មានទាំងចិនតៃវ៉ាន់ និងខ្មែរមានខ្លះជាអ្នកគ្រប់គ្រងរោងចក្រ ខ្លះជាជំនួយការអ្នកគ្រប់គ្រង ខ្លះជាគណន្យនិងកាន់ស្តុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកលុយក្រុមហ៊ុន) កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងរោងចក្រផលិតគ្រាប់ជ័រគ្រប់ប្រភេទ(KLSA)ស្ថិតក្នុងភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ខុង លីស៊ីអាណា ភេទស្រី អាយុ៥១ឆ្នាំ បច្ចុប្បន្នរស់នៅផ្លូវ ១០៥ ផ្ទះលេខ ១៥ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ មុខរបរ ប្រធានក្រុមហ៊ន(KLSA) ។ ចំណែក ជនសង្ស័យ ទាំង ០៤នាក់ រួមមាន ៖
១.ឈ្មោះ ហួន ស៊ាវសៀន (HUAN HSIAO HSIEN)ភេទប្រុស(ជនជាតិចិនតៃវ៉ាន់) បច្ចុប្បន្នស្នាក់នៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ អ្នកគ្រប់គ្រងរោងចក្រ(ឃាត់ខ្លួន)។
២.ឈ្មោះ អ៊ុង សាយ ភេទប្រុស អាយុ៣៨ឆ្នាំបច្ចុប្បន្នរស់នៅភូមិ៨ ឃុំ ទឹកល្អក់ទី១ ខ័ណ្ឌ ទួលគោក រាជធានីភ្នំពេញ។
មុខរបរៈជំនួយការ និងគ្រប់គ្រងការលក់(ឃាត់ខ្លួន)។
៣.ឈ្មោះ វ៉ា រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាមតាឯក ឃុំពាមតាឯក ស្រុកល្វាឯម ខេត្តកណ្ដាល។
មុខរបរៈជំនួយការអ្នកគ្រប់គ្រង(ឃាត់ខ្លួន)។
៤.ឈ្មោះ ដា ប៊ុនរ៉េត ភេទប្រុស អាយុ៤៥ឆ្នាំបច្ចុប្បន្នរស់នៅភូមិព្រែកតាមែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មុខរបរៈគណន្យនិងកាន់ស្តុប(ឃាត់ខ្លួន)។
ក្នុងនោះបាត់បង់ ប្រាក់ចំនួន ៦០០.០០0 ដុល្លារ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងក្រុមហ៊ុន ខេ អិល អេស អេ(KLSA)ខនស្ត្រាក់សិន និងអ៉ីមផត អិតផត ខូ អិលធីឌី ក្នុងភូមិក្រាំងចក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជារបស់ជនរងគ្រោះ ហើយជនរងគ្រោះបានប្រគល់សិទ្ធឲ្យទៅជនសង្ស័យឈ្មោះហួន ស៊ាវសៀន ជាជនជាតិចិន មានតួនាទីគ្រប់គ្រងរោងចក្រ ជាអ្នកមើលការខុសត្រូវ ទំនាក់ទំនង បញ្ជាទិញលក់និងចំណូលចំណាយ ប៉ុន្តែពុំមានសិទ្ធទទួលប្រាក់ពីការបញ្ជាទិញរបស់អតិថិជនឡើយ។ហើយក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះដា ប៊ុនរ៉េត ត្រូវបានក្រុមហ៊ុនបញ្ឈប់ ដោយមូលហេតុទទួលប្រាក់ពីអតិថិជន អ្នកផ្គត់ផ្គង់បញ្ជីសារពើភ័ណ្ឌ(ស្តុប)មិនប្រក្រតី។
ក្រោយមកនៅពាក់កណ្ដាលឆ្នាំ២០២៤ក្រុមហ៊ុនពុំសូវមានប្រាក់ចំណូល តែវត្ថុធាតុដើមមានការនាំចេញខុស ដោយមានការសង្ស័យសកម្មភាពផ្ទៃក្នុងមិនប្រក្រតី និងបានឃើញហត្ថលេខាជនសង្ស័យឈ្មោះហួន ស៊ាវសៀន និង ត្រារបស់ក្រុមហ៊ុន(ត្រាថតចម្លង)ក្នុងកិច្ចព្រមព្រៀងលក់ទិញ ជាមួយអតិថិជន ជនរងគ្រោះបានស្នើសុំរបាយការណ៍ABAរបស់ជនសង្ស័យទាំង៣នាក់ជាជនជាតិខ្មែរចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ១.គណនីរបស់ជនសង្ស័យឈ្មោះអ៊ុង សាយ មានលេខ ០១០៨០៨១៨២បានទទួលប្រាក់ពីអតិថិជនឈ្មោះUY PONLEUសរុប២៩.៧០៥,៦០ដុល្លារ ឈ្មោះSENG TYTYសរុប១១.៧៦៨ដុល្លារ ចំណែកអ្នកផ្គត់ផ្គង់ឈ្មោះTAN LIMEY ឈ្មោះPING KHAY និងឈ្មោះPING KHAY ជនសង្ស័យបានស្នើសុំសហគ្រាសទូទាត់តាមវិក័្កយបក្រ រួចឈ្មោះPING KHAYផ្ទេរត្រឡប់មកវិញ ហើយទទួលប្រាក់ចំនួន ៦.៩៤០ដុល្លារពីជនសង្ស័យឈ្មោះ វ៉ា រដ្ឋា ។ គណនីជនសង្ស័យឈ្មោះ ដា ប៊ុនរ៉េតABAលេខ០១២៧៣៥៥៧៧ នៅថ្ងៃទី២៤.០៣.២០២៣ បានស្នើសុំឲ្យសហគ្រាសទូទាត់ថ្លៃទិញជ័រតាមវិក័្កយបត្រមានត្រាជនសង្ស័យ ហួន ស៊ាវសៀន ឈ្មោះ LIV CHINទឹកប្រាក់ចំនួន ៥.៣៨៩ដុល្លារ និងបានបាញ់ត្រឡប់មកវិញ និងឈ្មោះSENG LYLY បានទូទាត់ថ្លៃលក់ជ័រប្រាក់៤.៨២០,៦០ដុល្លារ ហើយនិងឈ្មោះTAING LONGទូទាតថ្លៃជ័រប្រាក់ចំនួន៨.៤៨០ដុល្លារនិងគណនីABAមួយទៀតជនសង្ស័យឈ្មោះដា ប៊ុនរ៉េត លេខ០០៤០៣៨៤៤៣ បានទទួលប្រាក់ពីគណនីជនសង្ស័យឈ្មោះ អ៊ុង សាយចំនួន៣៥.៥៤៥ដុល្លារ និងប្រើគណនីនេះដើម្បីទទួលប្រាក់ពីអ្នកផ្គត់ផ្គង់និងអតិថិជនរបស់ក្រុមហ៊ុនជាច្រើនផងដែរ។ជនសង្ស័យឈ្មោះវ៉ា រដ្ឋាបានផ្ទេរប្រាក់តាមគណនីABAខ្លួនមានលេខ០០៤១៦៩៦៤៨មានអតិថិជនឈ្មោះ HAN HONGNUAN ជនជាតិចិនបានផ្ទេរប្រាក់ចូលសរុប៦២.០៧៥ដុល្លារនិងឈ្មោះLIM VANNA បានផ្ទេរប្រាក់ចូលសរុប២៤.៦០០,៩០ដុល្លារ ឈ្មោះPEOU TAYបានផ្ទេរប្រាក់ចូលសរុប៥.៤៨៦ដុល្លារ អ្នកផ្គត់ផ្គង់ឈ្មោះ WANG JUNFENH និងឈ្មោះ CHEN KAIទទួលប្រាក់សរុបចំនួន១០២.០៣៦ដុល្លារពីសហគ្រាស បន្ទាប់មកអ្នកទាំង២នាក់ទៅឲ្យជនសង្ស័យឈ្មោះវ៉ា រដ្ឋា ចំនួន៥១.៥២៥ដុល្លារវិញ ឈ្មោះWU JIAFENGផ្ទេរប្រាក់ចូលចំនួន១៨.៣៣៦ដុល្លារ និងជនសង្ស័យឈ្មោះអ៊ុង សាយផ្ទេរប្រាក់ចូល១៥.០០០ដុល្លារ សរុបតាំងពីឆ្នាំ២០២២រហូតមកដល់ឆ្នាំ២០២៤ ក្រុមហ៊ុនខាតបង់ប្រាក់សរុបប្រមាណ៦០០.០០ដុល្លារ។ បន្ទាប់មកនៅថ្ងៃទី០៥.០២.២០២៥វេលាម៉ោង១៧:០០នាទីជនរងគ្រោះបាននាំជនសង្ស័យទាំង៤អ្នកខាងលើមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងពី បទរំលោភលើទំនុកចិត្តដោយអភិបាលពិសេស ក្លែងបន្លំឯកសារ និងស្នាក់នៅកម្ពុជាដោយខុសច្បាប់ តាមចម្លើយរបស់ជនសង្ស័យឈ្មោះហួន ស៊ាវសៀន ថាកាទូទាត់បញ្ជីខាងគណនេយ្យក្រុមហ៊ុនពេលខ្លួនបានពិនិត្យ ថ្លឹង ផ្ទៀងផ្ទាត់ទំនិញរួចបានចុះហត្ថលេខាលើវិក័្កយប័ត្ររួចគណនេយ្យខាងក្រុមហ៊ុនបានបាញ់វិក័្កយប័ត្រទៅឲ្យជនរងគ្រោះទើបបាញ់លុយឲ្យអ្នកផ្គត់ផ្គង់វត្ថុធាតុដើមផ្ទាល់ រួចអ្នកផ្គត់ផ្គង់បានបានបាញ់ភាគលាបចំនេញមកឲ្យខ្លួនផ្ទេរតាមរយះគណនេយ្យABAដែលមានឈ្មោះវ៉ា រដ្ឋានិងឈ្មោះដា ប៊ុនរ៉េត រាល់ការផ្ទេរចេញចូលប្រាក់ចំនេញការរកស៊ីខាងក្រៅ រួចបានឲ្យប្រាក់បន្ទិចបន្ទួតទៅពួកគាត់ ហើយជនសង្ស័យឈ្មោះហួន ស៊ាវសៀនបានលាឈប់ពីក្រុមហ៊ុនជនរងគ្រោះព្រោះមិនបានបើកប្រាក់ខែឲ្យជនសង្ស័យចំនួនបីខែ ជនសង្ស័យឈ្មោះហួន ស៊ាវសៀននិងជនសង្ស័យឈ្មោះអ៊ុង សាយ ជាដៃគូសហការរកស៊ីក្នុងការស្វែងរកវត្ថុធាតុដើមមានគុណភាពល្អទៅលក់ឲ្យរោងចក្រ តាមបណ្ដាខេត្ត មិនបានលក់ឲ្យក្រុមហ៊ុនជនរងគ្រោះឡើយ ហើយប្រាក់ចំនេញគឺផ្ទេរតាមគណនេយ្យABAជនសង្ស័យឈ្មោះអ៊ុង សាយ ហើយរយះពេលធ្វើការក្នុងរោងចក្រផលចំនេញទទួលបានប្រហែល៣០.០០០ដុល្លារតែប៉ុណ្ណោះ។ចំពោះប្រាក់ចំនួន១៥០.០០០ដុល្លារដែលខ្លួនបានផ្តិតមេដៃទទួលស្គាល់គឺជនសង្ស័យឈ្មោះហួន ស៊ាវសៀនសុំបដិសេដ។
ចម្លើយសារភាពជនសង្ស័យឈ្មោះអ៊ុង សាយ មានតួនាទីជាអ្នកគ្រប់គ្រងទូទៅ ហើយជនសង្ស័យឈ្មោះហួន ស៊វសៀន បានឲ្យខ្លួនយកគណនេយ្យABA សម្រាប់ធ្វើប្រតិបត្តិការទទួលនិផ្ទេរប្រាក់និងអាចទទួលបានផលចំនេញភាគលាភមកខ្លួនចាប់ពី២០ដុល្លារដល់៣០០ដុល្លារក្នុងការលក់មួយលើកៗ ហើយតាមចម្លើយជនសង្ស័យឈ្មោះវ៉ា រដ្ឋានិងឈ្មោះដា ប៊ុនរ៉េត ពិតជានយកគណនេយ្យABAទៅជនសង្ស័យឈ្មោះហួន ស៊ាវសៀន ដោយមានការស្នើសុំប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង ០៤ នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS