ព័ត៌មានជាតិ

ខូចអនាគតអស់អាអូន! នៅរៀនមិនគិតខំរៀន ដេញវាយកាប់ចាក់គ្នា លើកនេះសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ គ្មានការលើកលែង !

04-Feb-2025 214 views

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូម ជម្រាប ជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ បានឃើញ ព័ត៌មានក្នុងបណ្តាញសង្គមផ្សព្វផ្សាយពីករណីក្រុមក្មេងទំនើង បង្កសកម្មភាពដេញវាយគ្នានៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ឱ្យចាត់វិធាន ការជាបន្ទាន់លើករណីនេះ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងនាំខ្លួនពួកគេចំនួន០៤នាក់​ហេីយយកមកធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហការជាមួយ សមត្ថកិច្ចតាមរយៈការផ្តល់នូវព័ត៌មានបានឆាប់រហ័សនិងទាន់ពេលវេលា។

ជាមួយនេះក្នុងនាមលោកឧត្តមសេនីយ៍ទោ ស្នងការសូមរំលឹកដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវ ជន ដែល ធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំ ខាន នៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្ម ភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេ នៅតែបន្តស កម្មភាពបែបនេះ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS