ប្រិយមិត្តមួយចំនួន ពិតជាស្គាល់ហើយ តួអង្គ សាន ឆាយ នៅក្នុងរឿងF4 បានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ។
ការស្លាប់របស់នាង ត្រូវបានគេបញ្ជាក់ថា ដោយសារ ផ្ដាសាយ និង ជំងឺរលាកសួត ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលចែករំលែកដោយគ្រួសាររបស់នាងផ្ទាល់ ។
សូមបញ្ជាក់ថា តារាស្រីតួអង្គ សាន ឆាយ បានកើតនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ១៩៧៦ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នាងបានចាប់ផ្តើមអាជីពដំបូងក្នុងឆ្នាំ ១៩៩៤ ទៅកាន់អាជីពសម្ដែង ដែលបានជំរុញឲ្យនាងក្លាយជាតារារះប្រចាំទឹកដីអាស៊ី និងមានឈ្មោះល្បីល្បាញ មានគេស្គាល់ដោយសារតែដើរតួជា សាន់ឆាយ នៅក្នុងរឿងភាគតៃវ៉ាន់ឆ្នាំ ២០០១ ក្រោមចំណងជើងថា «ស្នេហាបួនដួង ឬ Meteor Garden ដោយសម្តែងជាមួយតារាប្រុសតៃវ៉ាន់បួនរូបមានឈ្មោះថាក្រុម F4 ។ ការសម្ដែងរបស់នាងកាលណោះស្ថិតក្នុងនៅអាយុ ២៥ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញអំពីតួអង្គស្រីដែលមានឆន្ទៈដ៏មុតមាំ ដោយបានចាក់ដោតយ៉ាងខ្លាំងដល់ទស្សនិកជន ដែលធ្វើឲ្យរឿងភាគនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ជាពិសេសគឺនៅក្នុងប្រទេសកម្ពុជាតែម្ដង។
យ៉ាងណាមិញ នៅថ្ងៃទី ០៣ ខែកុម្ភៈ ប្រភពជិតស្និទ្ធនឹងក្រុមគ្រួសាររបស់តារាសម្តែងបាននិយាយថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មី (ថ្ងៃទី ២៩ ខែមករា) គ្រួសារបន្តបានចូលប្រទេសជប៉ុន ថ្ងៃនោះ តួសាន់ឆាយ មានរោគសញ្ញាគ្រុនផ្តាសាយតិចតួច ពេលទៅងូតទឹកទឹកក្តៅរួច រាងកាយរបស់នាងស្រាប់តែទន់ខ្សោយ។ នៅល្ងាចថ្ងៃទី៣១ ខែមករា ក្រុមគ្រួសារបានហៅរថយន្តសង្គ្រោះបន្ទាន់ ខណៈដែលស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែទ្រាំទ្រនឹងជំងឺលែងបានទើបដល់ថ្ងៃទី០២ ខែកុម្ភៈនាងស្រាប់តែទទួលមរណភាពភ្លាមៗ។
ដែលការស្លាប់របស់តារាស្រីតៃវ៉ាន់ មិនត្រឹមតែធ្វើឲ្យក្រុមគ្រួសារមានការសោកស្ដាយនោះទេ សូម្បីតែអ្នកគាំទ្រនាងទូទាំងប្រទេសអាស៊ី ក៏មានការរក់ស្លុតសឹងមិនជឿព័ត៌មានឡើយ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS