រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ចំពោះបុគ្គលដែលតាំងខ្លួនឯងជាព្រះមហេសីព្រះបាទជ័យវរ្ម័នទី ៧ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាក់ព័ន្ធ ត្រៀមនឹងកោះហៅបុគ្គលដែលតាំងខ្លួនឯងជាព្រះមហេសីព្រះបាទជ័យវរ្ម័នទី ៧ នោះ ចូលបង្ហាញខ្លួនឆាប់ៗ នេះ ។
ក្នុងនោះយោងតាមការបង្ហោះរបស់ លោកជំទាវផ្ទាល់ លើបណ្តាញសង្គម នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះទាំងស្រុងថា « ក្រោយលោកជំទាវ ហ៊ុនស៊ីណាត លោកឡាយ មុននេះ ខ្ញុំបានយកសៀវភៅស្រាវជ្រាវពីបដិមាដែលឆ្លាក់នៅអង្គរវត្ត និងប្រវត្តិមហេសីទាំងពីររបស់ព្រះបាទជយ័វ័រ្មនទី៧មកមើល។ លោកជំទាវស្រែកប្រដៅមិនខុសទេ រកស៊ីកុំចេះតែបែកឆ្វេងតាំងខ្លួនជាបារមីនេះ បារមីនោះកាន់.. ដើម្បីផលប្រយោជន៍ក្រុមខ្លួនហើយមកបន្ទាបបន្ថោកកិត្យានុភាពជាតិ សាសនា វិរៈបុរស វិរៈស្ត្រីជាដូនតាជំនាន់មុន វាមិនអាចទៅរួចទេ។ ប្អូនដែលតាំងខ្លួនជាមហេសីព្រះអង្គត្រៀមខ្លួនទៅព្រោះឮថាក្រសួងពាក់ពន្ធ័នឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗហើយ» ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS