រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ខណៈនៅសុខៗ ស្រាប់តែលេចដំណឹង សមត្ថកិច្ច កោះហៅ បុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលបំភ្លឺ ។
ក្នុងនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅឈ្មោះ ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។ នេះបើតាមលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS