រាជធានីភ្នំពេញ ៖ រម៉កកង់បីឥណ្ឌាមួយគ្រឿង ខូចដាច់ខ្សែសណ្តោង បោលទៅបុកជាមួយម៉ូតូ ADV រួចម៉ូតូADVនោះ ក៏ខ្ទាតទៅបុកប៉ះជាមួយនឹងម៉ូតូស្កុបពីមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ និងដួលរណូករណែល ទាំង៣គ្រឿងលើផ្លូវ៦០ម៉ែត្រ សំណាងណាស់ ដែលមនុស្សគ្រាន់តែរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជិត៩ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ រម៉កកង់បីឥណ្ឌាខាងលើ បានខូចក៏បានហៅរម៉កមួយគ្រឿងទៀតមកសណ្តោង ដោយធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងមកជើងឡើង ឆ្ពោះឡើងមកក្បាលថ្នល់ លុះដល់ចំណុចកើតហេតុ ស្រាប់តែដាច់ខ្សែសណ្តោង បោលកង់បីឥណ្ឌា មកបុកម៉ូតូ ADV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KS-1841 រួចម៉ូតូADVនោះ ក៏ខ្ទាតទៅបុកប៉ះជាមួយនឹងម៉ូតូស្កុបពីមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1X-9494 បណ្តាលឲ្យក្រឡាប់ និងដួលរណូករណែល ទាំង៣គ្រឿងលើផ្លូវ៦០ម៉ែត្រ សំណាងណាស់ ដែលមនុស្សគ្រាន់តែរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និងនគរបាលចរាចរណ៍ខណ្ឌាមនជ័យ បានចុះមកដល់ទីតាំងកើតហេតុ វាស់វែង និងយកម៉ូតូទាំង២គ្រឿង និងកង់បីឥណ្ឌា ចូលកៀន ទុកពេលឲ្យភាគីទាំង៣ ដោះស្រាយគ្នាមួយជំហ៊ានសិនបញ្ចប់រឿងនៅទីតាំងកើតហេតុ ៕
អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS