រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីធ្វើ..អត្តឃាត ដុ..តខ្លួនឯង នៅពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) ណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងរថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៧:២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) សង្កាត់ វាលវង់ ខណ្ឌ៧មករា មានបុរសម្នាក់ឈ្មោះ កែវ សុខពៅ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្លូវលេខ១៦១ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានប្រជាពលរដ្ឋដើរហាត់ប្រាណប្រទះឃើញបានធ្វើសកម្មភាពដុ..តខ្លួនឯង ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះ និងបានទំនាក់ទំនងសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ។
បើយោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីតូច ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាបងស្រីបុរសនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ០២ថ្ងៃកន្លងមកហើយ ។
បច្ចុប្បន្នបុរសនោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បើតាមការបញ្ជាក់ពីគ្រូពេទ្យឲ្យដឹងថាបុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុ…តខ្លួនឯង ម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS