ព័ត៌មានជាតិ

ថ្ងៃចូលឆ្នាំចិន ! ឆេះផ្ទះមួយខ្នង ទាំងព្រឹកព្រលឹម!

29-Jan-2025 136 views

ខេត្តកណ្តាល៖ ថ្ងៃចូលឆ្នាំចិន អគ្គិភ័យឆាបឆេះលេបត្របាក់ផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ប្រញាប់ហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ផន ម៉ៅ ភេទប្រុសអាយុ៧០ឆ្នាំមានទីលំនៅភូមិ- សង្កាត់កើតហេតុខាងលើ បានឆេះបំផ្លាញផ្ទះ១ខ្នង៥×១៥ម៉ែត្រ ផ្ទះ២ជាន់ ឆេះរោលខូចខាត៥០% និងខូចខាតសម្ភារៈ ដូចជាមុង ភួយ ខោ អាវនឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ចំណែកមូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង(ឆ្លងចរន្តអគ្គីសនី) ពីជាន់លើមកមុន រួចរាលដាលដល់ក្រោម។

ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់មធ្យោបាយរថយន្តជួយសង្គ្រោះពន្លត់អគ្គីភ័យ អស់ឡានទឹក០២ គ្រឿង.ប្រើប្រាស់ទឹកអស់ ០២ ស៊ីទែន  ជារថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាល ០១គ្រឿង និងកងអង្គរក្ស០១គ្រឿង

ទើបអាចគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង៨និង១៥ នាទី នៅថ្ងៃខែឆ្នាំដដែល ៕ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS