ព័ត៌មានជាតិ

ត្រឹម៤ម៉ោង សមត្ថកិច្ចចាប់បានក្រុមចោរកាប់ប្លន់ម៉ូតូ ៣នាក់ ខណៈ២នាក់ទៀតកំពុងរត់គេចខ្លួន

28-Jan-2025 214 views

ខេត្តកំពង់ស្ពឺ​៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយបានគោលកា​រណ៍ណែនាំដ៏ខ្ពង់ខ្ពស់​ ពីលោកឧត្ដ​មសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងកា​រន​គរបា​លខេត្ដ​កំព​ង់ស្ពឺ​ កំលាំងអធិ​ការដ្ឋាននគរបាល​ស្រុក​សំរោង​ទង​ ដឹកនាំ​ដោយ​លោ​ក​វរសេនីយ៍ឯក​ ឃុត​ សុផល​ អធិ​កា​រ​នគរបាល​ស្រុក​ និងបានកិច្ចសហការពី​កំលាំងនគរបាល​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ ខេត្ត​ក​ណ្ដាល​ នៅថៃ្ងទី​២៦​ ខែមករា​ ឆ្នាំ​២​០២៥​ សមត្ថកិច្ចបានធ្វើការ​ស្រាវជ្រាវ​រហូតឈានទៅបង្រ្កាបបាន​មុ​ខស​ញ្ញា​ក្មេងទំនើ​ង​ចំនួន​ ​០៣នាក់​ ដោ​យទទួល​បានច​ម្លើយសារភាពពី​បក្ខពួក(សុខ ធី) ដែ​ល​បា​នឃាត់ កា​ល​ពីវេ​លាយប់ថៃ្ងទី​២​៥​ ខែមករា​ ឆ្នាំ​២០២៥​ ដោយជំ​នា​ញព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង​ និងប៉ុស្ត៍​នគរបាល​រដ្ឋ​បាល​ត្រពាំង​គង​ ពាក់ព័ន្ធ​បទល្មើ​ស​ប​ង្កហឹ​ង្សា​ដោ​យចេតនា​កាប់ប្លន់ម៉ូតូ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖

​ ១-ឈ្មោះ​ សុខ ធី ប្រុស ១៦ឆ្នាំ រស់នៅភូមិថ្នល់ទ​ទឹ​ង ឃុំដំណាក់អំ​ពិល ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​។

​ ២-ឈ្មោះ វ៉ាត់ ពិសិដ្ឋ ហៅប្រោក ប្រុស ១៦ឆ្នាំ នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល​ ខេត្ត​ក​ណ្ដាល​ ។

​ ៣-ឈ្មោះ សុខ ភក្ដី ហៅក្ដី ប្រុស ១៩ឆ្នាំ នៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត​កណ្ដាល​ ។

តាមការបញ្ជាក់​ពីសមត្ថកិច្ចក្រុមក្មេ​ងទំនើង​មានគ្នា​ ៥​នាក់​ បានធ្វើសក​ម្មភាព​យកកាំ​បិតផ្គាក់កាប់បំផ្លិចបំ​ផ្លា​ញម៉ូតូនៅចំ​ណុចផ្លូវបេតុងក្លោង​ទ្វា​រ​វត្តក្ដីល្វា ស្ថិតនៅភូមិធ្លក ឃុំត្រពាំ​ងគង ស្រុ​កសំរោងទង ខេត្តកំពង់ស្ពឺ បង្កអោ​យខូចខាតម៉ូតូរបស់ភាគីម្ខា​ង​ទៀត​ចំនួន​០២​គ្រឿង​ ម៉ាកហុងដា សេ១​២៥​ សេរីឆ្នាំ២០២៤ពណ៍ខ្មៅ ផ្លាក​លេខកំពង់ស្ពឺ 1Y-1335ម៉ាក​ហុងដាសេ១២៥​សេរីឆ្នាំ២០១៩ ឡើ​ងតែ​មឆ្នាំ២០២២ពណ៍ខ្មៅផ្លាក​លេ​ខកំព​ង់ស្ពឺ 1M-5835។ ជាក់ស្ដែង​ដកហូតបានម៉ូតូ​០២​គ្រឿ​ង​មធ្យោបាយ​ធ្វើ​សកម្មភាព​ ,​ កាំបិតផ្គាក់​ ០១​ ដើម​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ស្រុកសំរោងទង​បានធ្វើការ​សាក​សួរ​និងកសាងសំ​ណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំ​នាញ​ នៃស្នងការដ្ឋាន​នគរបាល​ខេ​ត្ត​កំពង់ស្ពឺ​ ចំណា​ត់ការ​នីតិវិធី​បន្ដ​៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS