ព័ត៌មានជាតិ

នគរបាលខណ្ឌកំបូល បង្ក្រាបក្រុមក្មេងទំនើង៦នាក់ ក្រោយកាប់ជនរងគ្រោះម្នាក់រងរបួសធ្ងន់ដេរជិត៣០ថ្នេរ

23-Jan-2025 457 views

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល ​បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមជនដៃបានចំនួន៦នាក់ ដែលបានធ្វើសកម្មភាពកាប់ប្រហារលើក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ដេរជិត៣០ថ្នេរ។

លោក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌកំបូលបានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មានវិថី News នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះថា ដោយអនុវត្តន៍តាមបទបញ្ជារផ្ទាល់ពីឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌកំបូល បើកប្រតិបត្តិការតាមបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតប៉័ងតោកាប់បណ្តាលឱ្យរបួស) នៅចំណុចតាមផ្លូវបេតុងក្នុងបុរី លឹមឈាងហាក់ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ហុង ពិសិដ្ឋ បានអោយដឹងថា ជនសង្ស័យចំនួន ០៦នាក់រួមមាន៖១.ឈ្មោះ ឈៀត សុវណ្ណពិទូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័នទី២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។

២.ឈ្មោះ លឹម ឌីដូណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។

៣.ឈ្មោះ រុន សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។

៤.ឈ្មោះ រុន មុនីនាដ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។

៥.ឈ្មោះ អាត កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។

៦.ឈ្មោះ ហ៊ន ស៊ុនធារិទ្ធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឃាត់ខ្លួន) (គ្មានសារធាតុញៀន។

ចំណែកជនរងគ្រោះជនរងគ្រោះម្នាក់មានឈ្មោះ ឡាង ហ៊ា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនរងគ្រោះរបួសចំកែងដៃខាងស្ដាំ ចំនួន ០១កន្លែង, ជង្គង់ខាងឆ្វេង ចំនួន ០១កន្លែង និងកំភួនដៃខាងឆ្វេងក្រោយ ចំនួន០១កន្លែង ដេរសរុបចំនួន ២៧ថ្នេរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS