រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាមកឈរចាំទទួលអាំងប៉ាវ រុញសម្រុកគ្នាចុះឡើង រហូតមានអ្នកដួលសន្លប់ជាច្រើននាក់ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យជាច្រើនគ្រឿង ចុះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុច ផ្លូវនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ទោះបីជាយ៉ាងណា ភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះកើតឡើង គេឃើញមានការចុះមកអន្តរាគមន៍ពីសំណាក់ លោកអភិបាលរង លោកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ នគរបាលចរាចរណ៍ នគរបាលមូលដ្ឋាន និងកម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌជាច្រើននាក់ផងដែរ សម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងអន្តរាគមន៍ហៅរថយន្តសង្គ្រោះជាច្រើនគ្រឿង ចុះមកទទួលអ្នកសន្លប់យកទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយបើតាមការបញ្ជាក់ តាមឃោសនា របស់កម្លាំងអាជ្ញាធរខណ្ឌ ជាក់ស្តែងអាជ្ញាធរបានចុះមកសម្រួលចរាចរណ៍ជូនបងប្អូនតាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែនៅតែមានបងប្អូនមួយចំនួន នាំគ្នាមកសម្រុកបញ្ច្រៀតគ្នា បែបនេះ ។
សូមបញ្ជាក់ថា ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ មនុស្ស៤នាក់បានស្លាប់ និង៥នាក់ទៀតកំពុងសង្គ្រោះ ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS