ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបតាមចាប់ជនសង្ស័យដល់ក្នុងបឹង យ៉ាងប្រផាប់ប្រភីង យកបាន៤នាក់ ដកហូតបានគ្រឿងញៀន៨កញ្ចប់ ដាវ៣ដើម!!!

17-Jan-2025 320 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បញ្ជាដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ទូច សេងហ៊រ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបតាមចាប់ដល់ក្នុងបឹង យ៉ាងប្រផាប់ប្រភីង ឃាត់ខ្លួនបាន ពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃចំនួន៣ (ប្រវែង៦០ សង់ទីម៉ែត្រចំនួន០១ ,ប្រវែង៤៨ សង់ទីម៉ែត្រចំនួន០១ ,ប្រវែង៣៣ សង់ទីម៉ែត្រចំនួន០១) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង០០នាទី ត្រង់ចំណុចក្បែរមាត់បឹង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ទាំង០៤នាក់រួមមាន៖

ទី១/ឈ្មោះ វ៉ាត សាវុន ហៅ នាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២/ឈ្មោះ វង្ស វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ចញ្ចឹមមាន់ មានទីលំនៅជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣/ឈ្មោះ ថាច ចន្នី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤/ ឈ្មោះ សុខ ស្រីនីត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិប្រាកដ ស្នាក់នៅក្នុងខ្ទម ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងចាប់យក៖ ១/ក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់ថង់(ធំ០៦,តូច០២), ២/កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ , ៣/កាបូបស្ពាយពណ៌ប្រផេះចំនួន ០១, ៤/ប្រអប់ដែកពណ៌លឿងលាយសូកូឡាចំនួន០១, ៥/ទូរសព្ទដៃម៉ាក iPhone ពណ៌ខ្មៅចំនួន០១គ្រឿង ៦/ទូរសព្ទដៃម៉ាក Samsung ពណ៌សចំនួន០១គ្រឿង, ៧/ ដាវកែច្នៃចំនួន៣ (ប្រវែង៦០ សង់ទីម៉ែត្រចំនួន០១ ,ប្រវែង៤៨ សង់ទីម៉ែត្រចំនួន០១ ,ប្រវែង៣៣ សង់ទីម៉ែត្រចំនួន០១ ៨/វិទ្យុទាក់ទងពណ៌ខ្មៅលាយសចំនួន០២ គ្រឿង, ៩/ជញ្ជីងអេឡិចត្រូណិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង, ១០/ស្លាបព្រាសម្រាប់ចូកថ្នាំញៀនពណ៌មាសចំនួន ០១ ១១/ញញួរតូចដងជ័រពណ៌ខ្មៅសម្រាប់ដំបំបែកថ្នាំញៀនចំនួន០១, ១២/ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ,លោកវរសេនីយ៍ត្រី ទូច សេងហ៊ អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន,លោកវរសេនីយ៍ត្រី មាន វណ្ណថុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានបង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ត្រង់ចំណុចក្បែរបឹង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ វ៉ាត សាវុន ហៅ នាង ភេទប្រុស អាយុ៣៥ឆ្នាំ ,២/ឈ្មោះ ថាច ចន្នី ភេទស្រី អាយុ២៣ឆ្នាំ ហើយសមត្ថកិច្ចយើងក៏បានធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ១/ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់នៅក្នុងកាបូបស្ពាយពណ៌ខ្មៅរបស់ឈ្មោះ វ៉ាត សាវុន ហៅ នាង និងក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់នៅក្នុងកាបូបស្ពាយពណ៌ប្រផេះរបស់ឈ្មោះ ថាច ចន្នី ភេទស្រី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកធ្វើការសាក់សួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯកតែម្ដង ។

ក្រោយពីការសាកសួរជនសង្ស័យទាំង០២នាក់ខាងលើ បានប្រាប់សមត្ថកិច្ចថា ខ្លួនបានលាក់ថ្នាំញៀនក្នុងរោងទុកចោល ផ្លូវលំ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ រួចធ្វើការត្រួតពិនិត្យ និងឆែកឆេររកឃើញថ្នាំញៀនចំនួន ០៦កញ្ចប់ថង់ធំនៅក្នុងប្រអប់ដែកពណ៌លឿងលាយសូកូឡា ដែលកប់ក្នុងដី ហើយជនសង្ស័យទាំង០២នាក់ខាងលើបានប្រាប់សមត្ថកិច្ចឲ្យដឹងពីអត្ដសញ្ញាណបក្សពួករបស់ខ្លួនចំនួន០២នាក់បន្ថែមទៀត ទី១.ឈ្មោះ វង្ស វិសាល ភេទប្រុស អាយុ២៦ឆ្នាំ, ទី២.សុខ ស្រីនីត ភេទស្រី អាយុ២៥ឆ្នាំ ដែលកំពុងឈរនៅលើផ្លូវលំ ក្បែររោងទុកចោលខាងលើ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបន្ថែមទៀត យកមកធ្វើការសាកសួរបន្ដនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង ។

។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើកំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្ដ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS