ព័ត៌មានជាតិ

មុខដូចភ័យៗម៉េចទេ ពេលរាំនិយាយពីលះដល់ហើយ ឪពុកម្តាយប្រដៅលែងបានហើយ ទុកអោយច្បាប់ចាត់ចែង!!!

15-Jan-2025 242 views

ខេត្តកំពត ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា មកដល់ពេលនេះហើយនៅមានក្មេងព្រហើនបែបនេះទៀត អាអ្នកថតក៏អត់រួចខ្លួនដែរ! ជួបគ្នាឆាប់ៗនេះ ឪពុកម្តាយប្រដៅលែងបានហើយ ទុកអោយច្បាប់ចាត់ចែង ។ ស្រុកជុំគីរី ២០ នាទីមកដល់អធិការស្រុកហើយ ចាំពេលមកដល់អោយក្រុមគាត់រាំម្តងទៀត។

លោកស្នងការខេត្តកំពត បានបង្ហោះទៀតថា មុខដូចភ័យៗម៉េចទេ ពេលរាំនិយាយពីលះដល់ហើយ អត់មានគិតដល់ចិត្តពូបន្តិចសោះម៉ង ! បានមកដល់អធិការស្រុកជុំគីរីហើយ ។ កូនចៅពូលឿនដូចខ្យល់ព្យុះអញ្ចឹងអោយតែមានបទល្មើស ជាពិសេសក្រុមដូចក្មួយៗឯងនេះមិនអោយលើស ២៤ម៉ោងទេអោយតែនៅក្នុងខេត្តកំពត ។

សូមក្មួយៗកុំយកគំរូតាមពួកគាត់ ! អីឡូវនេះការអប់រំមិនមែនអប់រំត្រឹមកន្លែងពូទៀតទេ ! ចេះស្រលាញ់អនាគតរបស់ខ្លួន ត្រូវចេះថែរក្សារសិទ្ធសេរីភាពរបស់ខ្លួន និងធ្វើអ្វីដែលជាប្រយោជន៏សំរាប់ខ្លួនឯងនិងក្រុមគ្រួសារ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS