ព័ត៌មានជាតិ

ឱប្អូនអើយប្អូន តូចៗណាស់ កែខ្លួនឡើងវិញ! សមត្ថកិច្ចប្រមូលសិស្សសាលា១៨នាក់ ជក់វ៉េប វាយតប់គ្នា និងបង្ហោះម៉ូតូ យកមកធ្វើការអប់រំ

06-Jan-2025 233 views

ខេត្តបាត់ដំបង៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយលោកគ្រូអ្នកគ្រូ ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការនាំខ្លួនសិស្សសាលា នៃអនុវិទ្យាល័យសំពៅលូន និងសិស្សសាលាអនុវិទ្យាល័យសន្តិភាព ដែលប្រមូលផ្តុំគ្នាប្រើប្រាស់បារីអេឡិចត្រូនិច (វ៉េប), វាយតប់គ្នា និងបង្ហោះម៉ូតូ ០១លើក នៅចំណុចស្រុកសំពៅលូន ។ សមត្ថកិច្ចបានប្រមូលសិស្សសាលាបានចំនួន ១៨នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

​បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើកិច្ចសន្យា លើសិស្សសាលាទាំង ១៨នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS