ព័ត៌មានជាតិ

រថយន្តដឹកដែកសសៃអេតចាយ បើកឡើងទួលក្លោងទ្វារវត្តដំបូកខ្ពស់ អកហ្សឺជាមួយរថយន្តពេទ្យ រអិលថយក្រោយ បោលបុករះកង់បីមួយគ្រឿង បន្តបុកចំទ្វារផ្ទះប្រជាពលរដ្ឋបន្ថែម!

24-Dec-2024 367 views

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកKIA ២តោនកន្លះដឹកដែកសសៃអេតចាយ មួយគ្រឿង បើកឡើងទួលមកផ្លូវ៣៧១ អកហ្សឺជាមួយរថយន្តពេទ្យដែលមកត្រង់ ក៏ចាប់ហ្វ្រាំងឈប់ រអិលថយក្រោយបោលមកបុករះកង់បីមួយគ្រឿង បន្តបុកចំទ្វារផ្ទះប្រជាពលរដ្ឋ រងការខូចខាតបន្ថែម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកKIA ២តោនកន្លះដឹកដែកសសៃអេតចាយ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-6602 បើកឡើងទួលពីក្លោងទ្វារវត្តដំបូកខ្ពស់ មកផ្លូវលេខ៣៧១ ស្រាប់តែអកហ្សឺជាមួយរថយន្តពេទ្យដែលមកត្រង់ ក៏ចាប់ហ្វ្រាំងឈប់ រអិលថយក្រោយបោលមកបុករះកង់បីមួយគ្រឿង បន្តបុកចំទ្វារផ្ទះប្រជាពលរដ្ឋ រងការខូចខាតបន្ថែម ។សំណាងល្អមនុស្សមិនអី ។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បឹងទំពុន២ បានចុះមកដល់ ធ្វើការសម្រួលចរាចរណ៍ និងទុកពេលឲ្យភាគីទាំងខាង ចរចារគ្នាដោះស្រាយមួយជំហ៊ានសិន បើដោះស្រាយមិនត្រូវគ្នាទេ នឹងប្រគល់ឲ្យនគរបាលចរាចរណ៍ខណ្ឌមានជ័យ វាស់វែងយកទៅរក្សាទុកនៅខណ្ឌ ដើម្បីរង់ចាំដោះស្រាយគ្នាបន្ត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS