រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់ បើករថយន្ត Tundra បុកបង្គោលភ្លើង បណ្ដាលអោយអ្នករួមដំណើរខ្លះធ្លាក់ពីលើរថយន្ដ ខ្លះទៀតរងបួស រងការខូចខាត។
ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវ R៨ តំបន់ អភិវឌ្ឍន៍ បឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ នាវេលា ម៉ោង ២អាធ្រាត្រ ឈានចូល ថ្ងៃ ទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ត Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BS-9716 មានគ្នា៤ទៅ៥នាក់ បើកតាមបណ្ដោយផ្លូវ R៨ ក្នុងទិសដៅ ពីកើតទៅលិច បុកបង្គោលភ្លើង ពេញមួយទំហឹង បណ្ដាលអោយនារីម្នាក់ធ្លាក់ពីលើរថយន្ដ និងបណ្ដាលអោយមានអ្នករងរបួស ធ្វើឲ្យរថយន្ដរងការខូចខាត យ៉ាងដំណំ។
ក្រោយកើតហេតុ ភាគីខាងរថយន្តបានផ្ដល់សំណងទៅខាងក្រុមហ៊ុន៣,៤៥០ដុល្លារ ដើម្បីបញ្ចប់រឿង ៕Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS