ព័ត៌មានជាតិ

ផ្អើលទាំងយប់ រវាងអ្នកចម្រៀង ថៃអតិជាតិបុត្រ និងសន្តិសុខផ្សាររាត្រី ប្រទាញប្រទង់ចង់កើតហិង្សា ដោយសាររឿងចតឡាន!

24-Dec-2024 461 views

រាជធានីភ្នំពេញ​៖ អ្នកចម្រៀង ថៃអតិជាតិបុត្រ ថាគ្រាន់តែចតរថយន្ត មុខផ្សាររាត្រី ស្រាប់តែមានសន្តិសុខម្នាក់ដើរមកមកប្រាប់ថា មិនឲ្យចតនៅមុខនេះនោះទេ ហើយខ្លួនថាមកធ្វើការ តែសន្តិសុខនៅតែមិនអោយចត ក៏កើតជាទំនាស់ពាក្យសម្ដីរហូតដល់មានការប្រទាញប្រទង់ចង់កើតហិង្សា ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅមុខ ផ្សាររាត្រីស្ថិតនៅ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ១ យប់រំលងអាធ្រាត្រឈានថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ ។

តាមការបញ្ជាក់របស់បងប្រុសសន្តិសុខសាររាត្រីថា មិនបានកើតមានក្នុងការទេ គ្រាន់តែចាប់គាត់ព្រោះពេលនោះឃើញ គាត់កញ្ជ្រោលមករកគាត់ ហើយគាត់គ្រាន់តែចាប់ ចេញកុំអោយមានរឿងប៉ុណ្ណោះ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS