រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច គេចខ្លួនបាត់ស្រមោល ទុកតែមួកសុវត្ថិភាពឲ្យម្ចាស់វិញតែប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ១១នាទីយប់ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅចំណុចមុខម៉ាត CIRCLEK ផ្លូវ១៦៣ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាណែត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបុគ្គលិក រស់នៅផ្ទះជួល ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1X-6147 ចេញពីផ្ទះនៅម្តុំទឹកថ្លា មកកន្លែងធ្វើការនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពេលមកដល់ បានទុកម៉ូតូនៅមុខម៉ាត ដោយបានចាក់សោរកត្រឹមត្រូវ តាំអពីវេលាម៉ោង ៩និង៣០នាទី រួចក៏ចូលទៅកន្លែងធ្វើការដូចសព្វដង ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែ បាត់ម៉ូតូឈឹងតែម្តង ឃើញតែមួកការពារសុវត្ថិភាពនៅលើដី លុះឆែកកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យម្នាក់ ដែលមានភិនភាគដូចក្នុងវីដេអូនេះ បានមកលួចកាច់.កម៉ូតូយកទៅបាត់ស្រមោល ។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ហើយបងប្អូន បានឃើញម៉ូតូជនរងគ្រោះ ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1X-6147 នៅកន្លែងណា ជួយទាក់ទងមកជនរងគ្រោះផង តាមរយៈលេខទូរសព្ទ 096 87 31 220 ៕ #N
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS