រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើង ខណៈយុវជន២នាក់ ជិះម៉ូតូចេញពីផឹកស៊ីស្រវឹងនៅក្លឹប X Zone ជាមួយមិត្ត ទៅផ្ទះវិញមូលហ្គែលឿនដូចហោះ ទៅបុករបាំងថ្មចែកទ្រូងផ្លូវ ដួលអូសប្រហែល ១៥០ម៉ែត្រឯណោះ បណ្តាលឲ្យអ្នកបើកម៉ូតូបោកក្បាលផ្ទប់នឹងរបាំងថ្មចែកទ្រូងផ្លូវខ្ចាយឈាមពេញស្លាប់យ៉ាងរន្ធត់ ម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមិត្តភក្តិដែលមកដល់ទីតាំងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានប្រពន្ធទើបតែកូនខ្ចីរួចទៀត ហើយពួកគាត់ទើបតែស្គាល់រាប់អានគ្នាជាមិត្ត ក៏បបួលគ្នាផឹកស្រាថ្នាំតាំងពីក្បាលល្ងាច ផឹកស្រាថ្នាំរួច ក៏បន្តមកចូលក្លឹបផឹកបន្ត សច្ចាជាមិត្តជាមួយគ្នា លុះផឹកចប់ ជនរងគ្រោះបានជិះម៉ូតូជាមួយម្នាក់ទៀតគ្នា២នាក់ ចេញពីក្លឹបបំណងទៅផ្ទះវិញ ស្រវឹងជោក មូលហ្គែលឿនដូចហោះ ទៅបុករបាំងថ្មចែកទ្រូងផ្លូវ ដួលអូសប្រហែល ១៥០ម៉ែត្រឯណោះ បណ្តាលឲ្យអ្នកបើកម៉ូតូបោកក្បាលផ្ទប់នឹងរបាំងថ្មចែកទ្រូងផ្លូវខ្ចាយឈាមពេញស្លាប់យ៉ាងរន្ធត់ ម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ នេះជាសារមួយផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើពិសារគ្រឿងស្រវឹងសូមកុំបើកបរ ចៀសវាងកើតមានគ្រោះថ្នាក់បែបនេះ ជីវិតគ្មានលក់នៅតាមដងផ្លូវទេ កុំឲ្យមានវិបត្តិសេរីអស់មួយជីវិត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននគរបាលជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS