ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះជួលមួយកន្លែងយ៉ាងសន្ធោសន្ធៅ ទាំងព្រឹកព្រលឹម

20-Dec-2024 253 views

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ផ្ទះជួលមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមានទាំងរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះបន្ទប់ជួល ដែលមានម្ចាស់ទីតាំងឈ្មោះ ដួង ភារម្យ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាមន្ត្រីរាជការ ដោយសំណង់ជាប្រភេទផ្ទះល្វែង ឆេះខូចខាតដូចជា ខោអាវ ចង្ក្រាន្ត ចានឆ្នាំ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន តែសំណាងគ្មាននរណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់អ្វីនោះទេ ។

ចំណែកមូលហេតុ ដែលផ្តើមឲ្យមានការឆាបឆេះនេះ គឺបណ្តាលមកពី ផ្ទុះកំប៉ុងហ្គាស ភ្លាមៗសមត្ថកិច្ចបានប្រើទឹកអស់១ឡាន ស្មើនឹង ៣ម៉ែត្រគីប ដែលជារថយន្តរបស់កងរាជអាវុធហត្ថ រហូតរលត់ទៅវិញនៅវេលាម៉ោង៨ និង ៥៥នាទី ថ្ងៃដដែល ៕ អែលវិចិត្រ+មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS