ព័ត៌មានជាតិ

ប៉ះរបស់ពិតហើយអានាង! ស្ត្រីក្លាហាន ជិះដេញបំបុកម៉ូតូចោរឆក់កាបូប ឃាត់ខ្លួនបានម្នាក់

20-Dec-2024 318 views

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ចំថ្ងៃស៊យ ឆក់ចំមនុស្សស្រីអស់លក្ខណ៍ ប៉ះចំរបស់ពិត ត្រូវជនរងគ្រោះជាស្ត្រីក្លាហាន ជិះដេញបំបុកម៉ូតូចោរឆក់កាបូប ឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ចំណុចភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាន សារ៉េន ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកផ្ទះសំណាក់។

ចំណែកជនសង្ស័យ ឈ្មោះ ចក់ សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ សេរី២០២៤  ស្កាកលេខកណ្តាល ១AS-១៤០៤(របស់ជនសង្ស័យ) និង កាបូបយួរដៃមួយ(របស់ជនរងគ្រោះ)។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តែម្នាក់ឯងចេញពីផ្ទះដោយបានទុកកាបូបប្រាក់មួយលើរៀនកណ្តាលម៉ូតូ ហើយនៅពេលជិះតាមផ្លូវ២១ មកដល់ចំណុចភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះចក់សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកHonda c125សេរី២០២៤ ពណ៌ខ្មៅ ស្លាកលេខកណ្តាល១AS-១៤០៤ ជិះដេញតាមពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះរួចជិះគេចខ្លួន ពេលនោះជនរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយ ហើយជនរងគ្រោះបានបើកម៉ូតូបំបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួលទាំងអស់គ្នា ហើយស្រែកថាចោរៗធ្វើឲ្យផ្អើលប្រជាពលរដ្ឋនៅក្បែនាំគ្នាចាប់ខ្លួនរួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ចាត់ការតាមនិតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ អត្ថបទដោយលោក អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS