រាជធានីភ្នំពេញ ៖ សូមជួយស៊ែរបន្តផង មានអ្នកបាត់ម៉ូតូដែរទេ? បងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញម៉ូតូម៉ាកស្កុបពី ពណ៌ក្រហមមួយគ្រឿង មិនដឹងថា ត្រូវចោរយកមកប្លុងចោល ឬក៏ម្ចាស់ភ្លេចទុកចោល ឬក៏ពាក់ព័ន្ធនឹងករណីអ្វីឲ្យប្រាកដនោះទេ ឃើញដួលនៅលើចិញ្ចើមផ្លូវ ជាមួយនឹងស្បែកជើង ២គូរ តែមិនឃើញមនុស្សទាល់តែសោះ ខណៈពួកគាត់លឺសំឡេងឈ្លោះប្រកែកគ្នាខ្លាំងមួយសន្ទុះធំ ។
ម៉ូតូនេះម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BN-5805 កែបម៉ូតូនេះរបើក ប៉ុន្តែអត់ឃើញមានសោជាប់នៅម៉ូតូនោះទេ ដោយពុំដឹងថា ម្ចាស់ដកកូនសោ យកទៅជាមួយ ឬក៏ម៉ូតូនេះអត់កូនសោនោះឡើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លើផ្លូវ (ផ្លូវរថភ្លើងថ្មី) ស្ថិតនៅក្នុងក្នុងភូមិរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋ បានរាយការប្រាប់លោកមេភូមិ ឲ្យទៅមើល និងរាយការណ៍បន្តទៅកាន់នគរបាលឲ្យចុះទៅយករក្សាទុក និងធ្វើការស្រាវជ្រាវរកម្ចាស់ឲ្យទៅទទួលយកវិញ ៕ #N
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS