ព័ត៌មានជាតិ

ម៉ូតូ PCX បុកសួនច្បារចែកទ្រូងផ្លូវ​ ស្លាប់បុរសម្នាក់ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ

19-Dec-2024 236 views

រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាក HONDA PCX បុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលអោយមនុស្សប្រុស ស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង០៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចលើផ្លូវបេតុង មុខរោងចក្ររីម៉ុនដា ស្ថិតក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងបង្កដោយខ្លួនឯង ដោយភាគីម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-3248 អ្នកបើកបរឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម (បានស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនទៅមន្ទីរពេទ្យ មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានរ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលអោយបោកដួលតែម្ដង បណ្តាលមកពី បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកដល់ទីតាំងកើតហេតុ យកម៉ូតូទៅរក្សាទុក និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS