ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ៥នាក់ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ១០នាទី ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០៥នាក់ ប្រុស (ឃាត់ខ្លួន) រួមមាន ៖
១- ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣៨ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)(ជួញដូរ)
២- ឈ្មោះ ហម កុសល់ ភេទប្រុស អាយុ ៣៨ ឆ្នាំ (ខ្មែរ) មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ប្រើប្រាស់)(ធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ)
៣- ឈ្មោះ ឌៀន វណ្ណះ ភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែរ) មុខរបរ ជាងដែក មានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ប្រើប្រាស់)(ធ្លាប់ជាប់ពន្ធនាគារចំនួន ៩ខែ )
៤- ឈ្មោះ អ៊ឹម កាណាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)(ប្រើប្រាស់)
៥- ឈ្មោះ រស់ ដេវីត ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (ប្រើប្រាស់)។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២៧ កញ្ចប់(តូច២៦ មធ្យម០១)
២/ សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ម៉ូតូចំនួន០១គ្រឿងម៉ាក គុបជ្រុង ពណ័ប៊ិចបាញ់ពណ័ខ្មៅ ពាក់ស្លាលលេខ ដ ៧៩២៥ ភព១ ។
សមត្ថកិច្ចបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចរោងទុកចោល ជាប់មាត់បឹងស្តៅ ស្ថិតក្នុងនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ក្រោយទទួលពត័មានបានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀន ចុះមកដល់ចំនុចកើតហេតុបានឃាត់ខ្លួនជនសង្សយ័ចំនួន០៣នាក់ ឈ្មោះ សុខ ឧត្តម ភេទប្រុស ឈ្មោះ អុឹម កាណាន់ ភេទប្រុស និងឈ្មោះ រស់ ដេវីត ភេទប្រុស ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន២៧កញ្ចប់(តូច២៦ មធ្យម០១) និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន ។ ពេលកម្លាំងសមត្ថកិច្ចកំពុង ប្រតិបត្តិការ មានជនសង្សយ័០២នាក់ទៀត ឈ្មោះ ឌៀន វណ្ណៈ ភេទប្រុស និងឈ្មោះ ហម កុសល់ ភេទប្រុស បម្រុងចូលមកទិញថ្នាំញៀនពីឈ្មោះ សុខ ឧត្តម ហើយក៍ត្រូវកម្លាំងសមត្ថកិច្ចឃាត់បានបន្ថែមទៀត រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្សយ័ទាំង០៥នាក់ ប្រុស រួមនឹងវត្ថុតាងយកមកប៉ុស្តិនគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុខ ឧត្តម ភេទប្រុស បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ២៧កញ្ចប់(តូច២៦ មធ្យម០១) នេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយពួកខ្លួនបានទិញពីឈ្មោះ រីន(មិនស្គាល់នាមត្រកូល) (មិនស្គាល់ទីលំនៅ)ភេទ ប្រុស អាយុ៤៣ ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចវាលខ្សាច់ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ចំនួន០១កញ្ចប់ធំ តំលៃ៥០០០០០រៀល( ហាសិបម៉ឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។ ឈ្មោះ ឌៀន វណ្ណះ ភេទប្រុស និងឈ្មោះ ហម កុសល់ ភេទប្រុស បានសារភាពថាខ្លួនពិតជាបានមកទិញថ្នាំញៀន(ម៉ាទឹកកក)ពីឈ្មោះ សុខ ឧត្តមប្រាកដមែន ចំណែកឈ្មោះ រស់ ដេវីត ភេទប្រុស បានសារភាពថា ឈ្មោះ សុខ ឧត្តម បានអោយថ្នាំញៀន(ម៉ាទឹកកក) មកខ្លួនដើម្បីប្រើប្រាស់ចំនួនបីដងមកហើយ ឈ្មោះ អ៊ឹម កាណាន់ បានសារភាពថា ខ្លួនធ្លាប់មកទិញថ្នាំញៀនពីឈ្មោះ សុខ ឧត្តម ចំនួន១៥ដងមកហើយ ។
ក្រោយពីសួរនាំរួច ជនសង្សយ័រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS